អាសូរណាស់! ក្មេងស្រី ២នាក់ លង់ទឹករណ្តៅអេស្កាវ៉ាទ័រ ស្លាប់យ៉ាអាណោចអាធ័ម

20

ព្រៃវែង: កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងស្រី ២នាក់លង់ទឹងស្លាប់ ត្រង់ចំណុចរណ្តៅអេស្កាវ៉ាទ័រ ចម្ងាយ ១០០ ម៉ែត្រ ភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ។

ក្មេងស្រី ២ នាក់៖ ទី១ឈ្មោះ ធី រដ្ឋា អាយុ៩ឆ្នាំ និងទី២ឈ្មោះ ស៊ីណាត រចនា អាយុ៨ឆ្នាំ អ្នកទាំង ២ នាក់ រស់នៅភូមិសាមគ្គី ឃុំព្រៃព្នៅ។

ករណីនេះ កើតទ្បើងដោយសារក្មេងស្រីទាំង ២ នាក់ តាមបងទៅរកត្រី ហើយចុះលេងទឹក រួចក៏រអិលជើងធ្លាក់ចូលក្នុងរណ្តៅ ដែលគេជីក (រណ្តៅអេស្កាវ៉ាទ័រ) បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕