ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្តបានផឹកស្រារហូតខ្យល់គរស្លាប់ក្នុងបន្ទប់ជួលចោលកូនពីរនាក់អោយនៅកំព្រា

0
7

ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទី ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៧ ភូមិមានជ័យ ២​ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមសម្តីបុរសម្នាក់ត្រូវជាឪពុកបានប្រាប់អោយដឹងថា សពស្ត្រីខាងលើមានឈ្មោះ ពន្លក ចិន្តា អាយុ៣៤ឆ្នាំមុសរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួលខាងលេី​ និងមានស្រុកកំណេីតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ គាត់បានបញ្ជាក់ថា កូនស្រីរបស់គាត់មានប្តីចំនួន២ នាក់ហើយបានលែងលះគ្នាទាំងពីរ ដោយបានបន្សល់ទុកកូនប្រុសតូចអាយុក្រោម៥ឆ្នាំចំនួនពីរនាក់រស់នៅជាមួយ ។
បន្ទាប់ពីលែងលះគ្នាជាមួយប្តីក្រោយហើយនាងតែងតែដើរចេញពីផ្ទះដោយទុកកូនអោយនៅជាមួយតានឹងយាយ ហើយនាងខូចចិត្តនឹងរស់នៅមានភាពអាម៉ាស់ទើបនាងបានសម្រេចមកជួលបន្ទប់ស្នាក់នៅត្រង់ចំណុចកើតហេតុនេះរយះពេលជាង២ខែក៏កើតមានរឿងបែបនេះតែម្តងទៅ។

បើតាមសម្តីស្ត្រីជាម្ចាស់បន្ទប់ជួលបានរៀបរាប់ថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងបានចំនួនជាង២ខែហើយដោយនាងតែងតែទិញស្រាទៅផឹកក្នុងបន្ទប់នឹងចេញទៅផឹកនៅខាងក្រៅ រហូតដល់ព្រឹកថ្ងៃកើតហេតុនេះមិនបានឃើញនាងចេញពីបន្ទប់ជួលជាន់ទី២មកខាងក្រៅទើបស្ត្រីជាម្ចាស់ផ្ទះមានការសង្ស័យឡើងទៅមើលនឹងហៅតែមិនបានបើកទ្វារ ក៏ឆ្ងល់ហើយហៅអ្នកបន្ទប់ក្បែរគ្នា មកគាស់ទ្វារមើលឃើញស្ត្រីរងគ្រោះដេកស្តុកស្តឹងស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើកសាកសពខាងលើ។

ជាក់ស្តែងក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម នគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះដល់ទីតាំងកើតហេតុនឹងបានពិនិត្យទៅលើសពស្ត្រីខាងលើពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន នៅលើខ្លួនប្រាណសពគ្មានស្លាកស្នាមអ្វីទេ ជាពិសេសពេលនាងដេកស្លាប់គឺទ្វារចាក់សោពីខាងក្នុង៕