រថយន្តមិនស្គាល់ម៉ាកបុកកិនបុរសម្នាក់ស្លាប់ នៅកណ្ដាលផ្លូវស្លាប់យ៉ាងអាណោចអាធ័ម រួចបើកគេចបាត់

0
5

ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក បុកកិនបែកក្បាល បណ្តាលឲ្យស្លាប់នៅក្នុងថ្លក់ឈាមយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង៧ និង៤០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាបប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តធុនធំមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកិនជនរងគ្រោះ ខណ:កំពុងដើរតាមផ្លូវ បណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុ រួចដឹកសពយកទៅតម្កល់ទុកនៅវត្តតាំងកសាង រងចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕