ប្រទះឃើញ​សព​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដេក​ស្លាប់​អាក្រាត​កាយ​នៅក្នុង​​បន្ទប់​ផ្ទះ​វីឡា​សង្ស័យ​………!!!

43

ភ្នំពេញ៖ បុរសជនជាតិជប៉ុនវ័យ៥២ឆ្នាំម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ផ្ទះវីឡាសង្ស័យគាំងបេះដូង(ខ្យល់គ)។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច​ ថ្ងៃទី១១​ ខែ០៩​ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៩០​ ផ្លូវលេខ១៩​ ក្នុងបុរីពិភពថ្មី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះ ឈ្មោះ ណាកាណុ ហ៊ីណូរ៉ូរិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។កាន់លិខិតឆ្លងដែនលេខ១២០៧៨៩០៧២។ បើតាមប្រភពព័ត៌មានពីលោកពូម្នាក់មានឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តអោយមេរបស់ជនរគ្រោះខាងលើបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុមេរបស់គារបានឲ្យរូបគាត់បានបើករថយន្ត១គ្រឿងដោយដឹកនារីជាជនជាតិជប៉ុន២នាក់ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើតដើម្បីមកមើលជនរងគ្រោះ។ លុះមកដល់ផ្ទះកើតហេតុខាងលើនារី២នាក់នោះបានឡើងទៅបន្ទប់ហើយគាស់ទ្វារហៅមិនឆ្លើយក៍យកសោរពីសង្សាររបស់គាត់ចាក់មើលទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ប្រភព​ដដែល​បញ្ជាក់​ថា​ជនរងគ្រោះ​ខាង​លើ​បានមកធ្វើការនិងស្នាក់នៅតែម្នាក់ឯងក្នុងប្រទេសកម្ពុជាអស់រយះពេលជិតមួយឆ្នាំមកហើយ​។ ហើយជនរងគ្រោះ​ គឺមាន​ជំងឺបេះដូង​ប្រចាំកាល​ និងតែងតែទៅពិនិត្យសុខាភាពនៅមន្ទីរពេទ្យ ក្នុងមួយ​សប្ដាហ៍​មួយ​ដង​ទៅ​ពីរដង​ជាប្រចាំ។ បើតាមការសន្និដ្ឋានរបស់គ្រួពេទ្យថា ជនរងគ្រោះស្លាប់ដោយបណ្តាលមកពីស្ទះសសៃរឈាមក្នុងបេះដូង។ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានសុំច្បាប់ឈប់សំរាកទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីពេទ្យសាន់រ៉ាយក្រោយមកក៏ត្រឡប់មកសំរាកនៅផ្ទះវិញតែម្នាក់ឯង។ ក្រោយមកអ្នកធ្វើការជាមួយគ្នាបានខលមកមិនលើក ផ្ញើមីសសេកក៏មិនឃើញតបសោះពេលនោះក៏នាំគ្នាមកមើលជនរងគ្រោះដល់ផ្ទះកើតហេតុ​។ រួចបានទៅគោះទ្វារផ្ទះហៅក៏​មិនឃើញបើក​ បន្ទាប់មកក៏​បានយកកូនសោះពីរសង្សារបស់គាត់បើកទ្វារបន្ទប់ចូលមើលស្រាប់តែបានឃើញជនងគ្រោះបានដេកស្លាប់នៅលើក្រែក្នុងបន្ទប់​ ដោយពុំមានស្លៀកពាក់ខោអាវអ្វីនោះទេ។ហើយក៍មានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញឲ្យចុះមកជួយអន្តរាគមន៍។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់ចំណុចកើតហេតុ​ ហើយបានទាក់ទងទៅសមត្ថកិច្ច​ជំនាញកោសលវិច្ឆ័យអោយចុះមកពិនិត្យ​សពបុរសខាងលើ​ បន្ទាន់​ពី​ពិនិត្យរួចសមត្ថកិច្ច​សន្និដ្ឋាន​ថាសពបុរសខាងលើគឺដោយសារតែ​គាំង​បេះដូង​។ បច្ចប្បន្ន សពជនរងគ្រោះត្រូវបានយកទៅ​តម្កល់​ទុកនៅវត្តស្ទឹងមានជ័យរងចាំស្ថានទូតមកទទួលយកទៅ​ចាត់​ចែង​បន្ត៕​