បុរសជាជនជាតិ​អា​មេ​រិ​ក​ម្នាក់​បាន​លាក់​ទុក​អាវុធ​ទំនើប​៩​ដើម​ គ្រាប់​៦៦​គ្រាប់​ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួន

0
7

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​​នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ បន្ទាប់​ពី​រក​ឃើញ​ថា​ ជន​នេះ​បាន​លាក់​ទុក​អាវុធ​ទំនើប​ប្រភេទ​ Glock​ ៩​ដើម​ និង​គ្រាប់​៦៦​គ្រាប់​ នៅ​រាជធានី​ភ្នំពេញ​ ។​

​នគរបាល​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ឈ្មោះ​ ABOU​ RAMAN​ អាយុ​៣០​ឆ្នាំ​ ។​មន្ដ្រី​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​អា​មេ​រិ​ក​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៩៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចម្ការមន​ រាជធានី​ភ្នំពេញ​ ក្នុង​នោះ​កម្លាំង​បាន​ដកហូត​អាវុធ​ខ្លី​ប្រភេទ​ទំនើប​ ម៉ាក​ Glock​ ចំនួន​៩​ដើម​ គ្រាប់​៩​មី​លី​ម៉ែត្រ​ ចំនួន​៦៦​គ្រាប់​ ហើយ​បាន​បញ្ជូន​ខ្លួន​ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕