ជនសង្ស័យ១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងខារ៉ាអូខេ ពីរ៉ាមីត

6

សៀមរាប: ទីបំផុតជនសង្ស័យ១៤នាក់ ដែលត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួននៅក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត បានទម្លាយឈ្មោះហើយ។

សមត្ថកិច្ចបន្ថែមថា ក្លឹបខារ៉ាអូខេ យីហោ ពីរ៉ាមីត ត្រូវបានបិទអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ បទល្មើសគ្រឿងញៀន។ ប៉ុន្តែចំពោះហាងផឹកស៊ីផ្សេងៗទៀត គឺនៅដំណើរការដដែល ពីព្រោះអាជីវកម្មផ្សេងដាច់ពីគ្នា។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង១៤នាក់ ក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត តាមផ្លូវជាតិលេខ៦ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខាងលើ សមត្ថកិច្ចបានរកឃើញម្សៅ ខេពណ៌ស (ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕