កម្លាំងកងរាជអាវុធហត្ថ​​ចុះហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅក្រុងសិរីសោភ័ណ​!

6

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដោយទទួលបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានវិធានការរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយជ័យ និងឃាត់ខ្លួនជនពាក់ព័ន្ធ​ចំនួន​៦នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ អេស្កាវ៉ាទ័រ ចំនួន​៣គ្រឿង និងរថយន្តដឹកដី ចំនួន​៩គ្រឿង​។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕