អត់យល់! ទើបតែដាក់ថ្មទ្រូងផ្លូវជាសញ្ញាបញ្ជាក់គន្លងម៉ូតូសោះ ស្រាប់តែឥលូវបុកបាក់ទៀតហើយ

0
4

ភ្នំពេញ៖ ប្រិយមិត្ដបានដឹងមកហើយថា ស្ពានជ្រោយចង្វារទី១ ត្រូវបានដាក់ឲ្យប្រើប្រាស់វិញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោយអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែ ក្រោយពីដាក់ឲ្យប្រើប្រាស់បានរយៈពេលប៉ុន្មានមក ស្រាប់តែមានម៉ូតូជាច្រើនបានបើកដួល ពេលដែលឆ្លងមកគន្លងម៉ូតូវិញ។

យ៉ាងណាមិញ ទាក់ទងចំពោះកត្តានេះបានធ្វើអោយខាង សាលារាជធានីភ្នំពេញ សម្រេចដាក់បង្គោលជ័រនៅស្ពានជ្រោយចង្វារទី១ ដើម្បីបញ្ជាក់ពីគន្លង ប៉ុន្ដែក៏នៅតែបន្ដមានរ៉ម៉ក់ម៉ូតូជិះ កិនពីលើបណ្ដាលធ្វើឲ្យមានការខូតខាតជារឿយៗ រហូតមកដល់ព្រឹកមិញនេះ ខាងបច្ចេកទេសក៏បានប្តូរ វិធីថ្មីមកដាក់ជារនាំងទ្រូងផ្លូវបន្ថែមទៀត ដើម្បី ធានាដល់សុវត្ថិភាពរបស់អ្នកបើកបរម៉ូតូ ដែលបើកឆ្លងគន្លងកុំអោយមានគ្រោះថ្នាក់។

ដោយឡែកមកដល់ថ្ងៃត្រង់មុននេះ ថ្ងៃដដែលទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយខាងសាលារាជធានីភ្នំពេញ ទើបតែសម្រេចដាក់រនាំងទ្រូងផ្លូវបន្ថែមមិនបានប៉ុន្មានផង ស្រាប់តែមានគេហទំព័រហ្វេសប៊ុក មួយមានឈ្មោះ Mighthy Might បានបង្ហោះទិដ្ឋភាពរនាំងថ្ម ដែលទើបតែដាក់ថ្មីនេះ ត្រូវបានអ្នកដំណើរ បានបុកធ្វើឲ្យបាក់ និងខ្ទេចខ្ទីទៀតហើយ៕