មានអ្នកបាត់ប្រពន្ធទេ! សមត្ថកិច្ចខេត្តកណ្ដាល បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនស្ត្រីចំនួន៧នាក់

0
6

កណ្តាល៖ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំបញ្ជាពីលោកអធិការ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច ចុះបង្រា្កបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(លេងបៀស៊ីគូថៃ) ឃាត់ខ្លួនជនសង្ស័យ៧នាក់។ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ក្នុងភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១-ឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះ ស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ នៅភូមិចំការថ្លែង ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(អ្នកលេង)។ ទី៣-ឈ្មោះ តៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកឈរមើលផងលេងផង)។ ទី៤-ឈ្មោះ ទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។ ទី៥-ឈ្មោះ ឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរ កម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។ ទី៦-ឈ្មោះ មឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)។ ទី៧-ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកលេង)។Image may contain: 9 people, people standing

វត្ថុតាងចាប់យក៖ ទី១.បៀរ ១០សន្លឹក។ ទី២. កំរាលភួយចំនួន១ និងកន្ទេលក្រហម ចំនួន១។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលថា នៅទីតាំងខាងលើ មានលេងល្បែងស៊ីសងខុសច្បាប់ ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀស៊ីគូថៃ ហើយកាន់បៀគ្រវាត់ចោលនៅសល់តែ ចំនួន១០សន្លឹក។ តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួន បានសារភាពថា ខ្លួនពិតជាឲ្យគេលេងបៀស៊ីគូថៃនៅក្នុងផ្ទះរបស់ខ្លួន៕

Image may contain: 1 personImage may contain: 1 person