ពលរដ្ឋ​ទទូចសូម​ឱ្យលោកចៅសង្កាត់​ចាក់អង្រែលេី ជួយមើល​បញ្ហា​សំរាម ដែលទុកចោលគរដូចភ្នំជិតបិតផ្លូវ​ រហូត​ស្អុយ រលួយនេះផង

0
5

ភ្នំពេញ​៖​ ដោយសារតែទ្រាំនិងក្លិនស្អុយចេញពីសំរាមមិនបាន ប្រជាពលរដ្ឋរស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលេី ខណ្ឌមានជ័យ​ ស្នើ​លោក​ កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី មេត្តា​ជួយដោះស្រាយ​បញ្ហា​សំរាម​ឱ្យ​បាន​លឿនផង​ ព្រោះបញ្ហាសំរាមក្នុងមូលដ្ឋាន​ សង្កាត់​ចាក់អង្រែលេី​ បាន​និង​កំពុង​ស្អុយរលួយគរដូចភ្នំ​​ បើគិតមកត្រឹមថ្ងៃទី០៦ ខែឧសភា​​ ឆ្នាំ២០១៩នេះ​ រយះពេលជិត១អាទិត្យ​ហើយ​ អាជ្ញាធរ​ហាក់​មើល​រំលង។

​ជាក់ស្តែងទីតាំងនៅផ្លូវបេតុង​ ច្រកចូល​វិហារលោកតា​ម្ចាស់ស្រុក​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​​ សង្កេតឃើញថាសំរាមគរដូចកូ​នភ្នំមួយ រហូតមានដង្កូវចុះ ធំក្លិន​ស្អុយទៅហើយ និងជិតបិតផ្លូវសម្រាប់ធ្វើដំណើរទៅហើយ ទាល់តែប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្នើ​អាជ្ញាធរ​សង្កាត់​ ជាពិសេសលោក​ចៅសង្កាត់ចាក់អង្រែលើ​ កែវ​ សាវឿន​ មេត្តាពន្លឿនឲ្យ​ភ្នាក់ងារ​ប្រមូលសំរាមចុះមកប្រមូលចេញផង ឬរកវិធី​ដោះស្រាយ​ជូនពួកគាត់ផង ។ សំរាម​ទាំង​នោះ គឺ​គរ​ជា​គំនរ​បែប​នេះ ដោយសារ​មិន​មានការ​ចុះ​ទៅ​ប្រមែរ​ប្រមូល ដែល​ជា​កត្តា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​តាម​ដងផ្លូវ​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ទាំងនោះ ដែលពិបាកធ្វេីពិបាកធ្វេីដំណេីរចេញចូល ​ព្រោះសំរាមគឡេីងពេញផ្លូវទៅហើយ និងត្រូវ​ទទួល​រង​ក្លិន​មិនល្អ​ពី​គំនរ​សំរាម ព្រោះតែ​មិនដឹង​យក​ទៅ​ចោល​នៅ​ទីណា ខណៈ​ពុំ​ឃើញ​មានការ​ចុះ​ប្រមូល។លោកពូចំណាស់​ម្នាក់​សុំមិនបង្ហាញឈ្មោះ រស់នៅ​តាម​បណ្តោយ​ផ្លូវបេតុងមួយខ្សែនេះ បានរៀបរាប់ប្រាប់​ទាំងមិនសប្បាយចិត្ត​ថា៖ ក្មួយអេីយ​ ប៉ុន្មានថ្ងៃនេះ​ដោយសារតែ​នៅផ្លូវជាតិលេខ២​ គេដាក់ប្រពន្ធលូថ្មី​ ដូច្នេះ​សំរាមនៅមុខច្រកចេញចូលផ្លូវបេតុងខាងលេី មានសំរាមជាច្រេីន ដែល​អ្នកភូមិ​គាត់យកមកចោល​បន្តបន្ទាប់គ្នា​ដែរ​ ដោយមិនដឹងថា​​ក្រុម​រថយន្ត​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ចុះមកប្រមូល​ដែរឬយ៉ាងណានោះទេ លុះ​ក្រោយមក​រហូត​មក​ដល់វេលាថ្ងៃត្រង់​ ថ្ងៃចន្ទ​ ទី០៦​​ ខែមេសា​ ឆ្នាំ២០១៩នេះ ក៏​មិនទាន់ឃើញ​ទៅ​ប្រមូលយកឡើយ ទើប​ជា​ហេតុ​នាំ​ឲ្យសំរាម​ដែល​សល់​ពី​ការ​ប្រើប្រាស់​របស់​ប្រជាជន​នៅតាមផ្លូវបេតុង​ក្នុង​តំបន់​នេះ នាំ​គ្នា​យក​ទុក​ចោល​លើ​ដងផ្លូវ​គរ​ជា​គំនរ​ កាន់តែច្រេីនឡេីងៗតែ​ម្តង​ទៅ ។លោកពូ​បន្ត​ថា ការ​ដែល​មិន​បានឃើញ​រថយន្ត​ស៊ិ​ន​ទ្រី ឬ​ក្រុម​អ្នក​ប្រមូល​សំរាម និងភ្នាក់ងារអនាម័យសង្កាត់ ចុះ​មក​ពិនិត្យ​មេីលក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ​ ទេីប​សំរាមឡេីងគពេញផ្លូវ​បែប​នេះ បេីថ្ងៃដែលមិនទាន់មាន​ការដ្ឋាន​ដាក់ប្រព័ន្ធលូ​វិញ​ មិនបាច់ចាំទេ​ គឺតែងតែយឺតយ៉ាវក្នុងការប្រមូលសំរាមណាស់​ ទាល់តែ​សំរាម​ក្លាយជា​គំនរធំៗពេញផ្លូវទេីបមកប្រមូល គាត់មិនដឹងថា​ចៅសង្កាត់ចាក់អង្រែលេី រវល់ខ្លាំងយ៉ាងណាទេ​ បានជាមិនដែលចុះពិនិត្យមេីល​ ក្នុងមូលដ្ឋាន​បែបនេះ​ ហេីយភ្នាក់ងារ​អនាម័យ​សង្កាត់ ឬអស់លោក-លោកស្រីមេភូមិ​របស់គាត់រស់នៅរាល់ថ្ងៃនេះ មិនដឹងថារវល់​ទៅណាដែរទេ​ គឺនិយាយរួម​ មិនដែលឃេីញ​ចុះមកតាមផ្ទះសួរនាំ​ប្រជាពលរដ្ឋ​នៅតំបន់នេះ​ឡេីយ​ ទាល់តែមាន​កម្មវិធី​អ្វីមួយ​ បានមកហៅតាមផ្ទះ។ដោយឡែកទីតាំងផ្សេងដែលសារព័ត៌មានយើងមិនទាន់ចុះផ្សាយលោកចៅសង្កាត់ ក៏មិនទាន់ឲ្យភ្នាក់ងារចុះសំអាតដែរ ដោយទុកឱ្យ​សំរាម​ស្អុយរលួយ​ និងចាំ​ទាល់តែមាន​គេ​រិះគន់​ ឬ​ខាងសារព័ត៌មាន​ផ្សព្វផ្សាយ​ ទើប​លោក​ចៅសង្កាត់​ចាក់អង្រែលេី​​ ពន្លឿន​ឲ្យភ្នាក់ងារចុះ​សំអាត​សំរាម​ចេញឬ? ទាល់តែប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្នើ​អាជ្ញាធរ​សង្កាត់​ ជាពិសេសលោក​ចៅសង្កាត់ចាក់អង្រែលើ​ មេត្តាពន្លឿនឲ្យ​ភ្នាក់ងារ​ប្រមូលសំរាមចុះមកប្រមូលចេញផង ឬរកវិធី​ដោះស្រាយ​ជូនពួកគាត់ផង ហេីយត្រឹមបញ្ហាសំរាមប៉ុណ្ណឹង​ មិនចាំបាច់ឲ្យពួកគាត់ស្នេីសុំដល់ថ្នាក់ខណ្ឌ​ទៀតនោះទេ៕