ត្រៀមខ្លួនឲ្យហើយទៅអ្នកបើកម៉ូតូកង់បីឥណ្ឌានៅកំពង់ឆ្នាំង! ប្រញាប់ទៅចុះឈ្មោះចូលរៀននិងប្រឡងយកបណ្ណបើកបរឲ្យហើយទៅ អាជ្ញាធរនឹងចាត់វិធានការហើយ…

0
5

កំពង់ឆ្នាំង៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រកាសឲ្យ បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់យានយន្ត ដែលធ្វើអាជីវកម្មលើធ្យោបាយ ទោចក្រយានយន្ត កង់បី(តុកតុក) ត្រីចក្រយានយន្តPass Appនិង Grab ម៉ូតូសណ្ដោង រ៉ឺម៉ក និង ទោចក្រ យានយន្តកម្លាំង សេះចាប់ពី125CC ឡើង រឺម៉ូតូដែលប្រើថាមពល អគ្គិសនីលើសពី 11KW ត្រូវទៅចុះ ឈ្មោះរៀនច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញបើកបរ ទោចក្រយានយន្ត របស់ខ្លួន ដើម្បីប្រទ្បងយកបណ្ណបើកបរ ឲ្យបានត្រឹមត្រូវស្របច្បាប់ ។

កាលបរិច្ឆេទដែលចាប់ផ្ដើមចុះឈ្មោះរៀនច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញបើកបរ ទោចក្រយានយន្ត គឺពីថ្ងៃទី២ ខែ ឧសភា រហូតដល់ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៩ នៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត ជាប់ផ្លូវលេខ៥៣ ស្ថិតនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រៀង រាល់ម៉ោងធ្វើការ ៕