ចាប់ពីខែមករា ឆ្នាំ២០១៦តទៅ គ្រូបង្រៀនកម្រិតខ្ពស់បំផុត ទទួលបានប្រាក់បៀវត្ស ១២១៥ ០០០រៀល និងគ្រូកម្រិតទាបបំផុត ៧០០៥០០រៀល

5739

(ភ្នំពេញ)៖ នៅចុងខែមករាថ្មីៗនេះ គ្រូបង្រៀនទទួលបានប្រាក់ខែ ដែលរាជរដ្ឋាភិបាលបានតម្លើងសម្រាប់ខែមករា ឆ្នាំ២០១៦នេះរួចហើយ។ ហើយចាប់ពីខែមករា ឆ្នាំ២០១៦ នេះតទៅ ប្រាក់ខែដែលរាជរដ្ឋាភិបាលតម្លើងនោះ រួមមានដូចជា៖ គ្រូបង្រៀនកម្រិតខ្ពស់បំផុត (ក១.១) ទទួលបានប្រាក់បៀវត្ស កើនដល់១ ២១៥ ០០០រៀល និង គ្រូកម្រិតទាបបំផុត (គ១.១០) ទទួលបានប្រាក់បៀវត្សកើតដល់ ៧០០៥០០រៀល។ នេះបើយោងតាមតារាងគិតប្រាក់បៀវត្សគ្រូបង្រៀនចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បានចេញអនុក្រឹត្យមួយស្តីពី ការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការនៃកម្ពុជា ពីចំនួន១៥២០រៀល ទៅដល់ចំនួន១៧០០រៀលក្នុងមួយសន្ទស្សន៍ ហើយតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ ត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ។

កន្លងទៅ រាជរដ្ឋាភិបាល ក៏ធ្លាប់បានប្រកាសដែរថា ប្រាក់បៀវត្សសម្រាប់មន្រ្តីរាជការ ជាពិសេសគ្រូបង្រៀន នឹងត្រូវតម្លើងមួយឆ្នាំម្ដង ដើម្បីឈានដល់ប្រាក់បៀវត្សទាបបំផុត១លានរៀលក្នុងឆ្នាំ២០១៨៕

សូមអានលិខិតដែលពាក់ព័ន្ធ ខាងក្រោមនេះ៖

1 2 3 4